Detail Top Banner

មន្ត្រីចម្រុះបានចុះឆែកឆេរហាងជីងឡុង រកឃើញថ្នាំបុរាណចិន និងឧបករណ៍តេស្តកូវីដ.១៩ជាច្រើនដែលគ្មានច្បាប់អនុញ្ញាតិ


ខេត្តបន្ទាយមានជ័យ៖ មន្ត្រីចម្រុះបានចុះឆែកឆេរហាងជីងឡុងរកឃើញថ្នាំបុរាណចិននិងឧបករណ៍តេស្ត​កូវីដ១៩ជាច្រើនដែលគ្មានច្បាប់អនុញ្ញាតិប្រតិបត្តិការបង្ក្រាបនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


ប្រតិបត្តិការនេះឃើញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយនិងមានការសម្របសម្រួលពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រៈរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យរួមមន្ត្រីសុខាភិបាល។


លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានអោយដឹងថា៖ជាការណែនាំពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយដើម្បីទប់ស្កាត់ផលិតក្លែងក្លាយនិងពង្រឹងផលិតក្នុងស្រុកអោយមានគុណភាពនិងទីផ្សារការពារសុខមាលភាពជនប្រជាពលរដ្ឋហើយមន្ត្រីគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយបានស្រាវជ្រាវចុះពិនិត្យទីតាំងហាងរឺយីហោ ជីង ឡុង រកឃើញមានថ្នាំបុរាណចិន ឧបករណ៍ធ្វើតេស្តកូវីដ.១៩ ដែលគ្មានច្បាប់អនុញ្ញាតិដែលម្ចាស់ឈ្មោះ ចាន់ គឹមឡេង ភេទប្រុសអាយុ៣៦ឆ្នាំ​(ជនជាតិខ្មែរ)។


លោកបានបញ្ជាក់ថា៖ដោយយោងតាមកណត់ហេតុត្រួតពិនិត្យជាក់ស្តែងរបស់គណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ រកឃើញមាន ឱសថLIANHUA QINGWEN JIAONANG ចំនួន ១៣កេសក្នុង ១កេស ស្មើ ៤០០ប្រអប់ VITAMIN.C ចំនួន ២កេស ស្មើ ៤០០ដប ឧបករណ៍តេស្តកូវីដ.១៩ ចំនួន ២កេស ស្មើ ៦០០តេស្ត ឱសថនិងបរិក្ខាពេទ្យគ្មានច្បាប់អនុញ្ញាត។


លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានបញ្ជាក់ថា៖ក្រោយពេលចុះពិនិត្យនិងរកឃើញឱសថនិងបរិក្ខាពេទ្យទាំងនេះគ្មានច្បាប់អនុញ្ញាតិនិងប្រភពមិនច្បាស់លាស់ទើបព្រៈរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត បានសម្រេចធ្វើការឃាត់វត្ថុតាងជាបណ្តុះអាសន្នហើយតម្រូវអោយម្ចាស់ទីតាំងជាអ្នកមើលថែដោយខ្លួនឯងនិងតម្រូវអោយម្ចាស់ចូលទៅបំភ្លឺលើករណីនេះ៕ (ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង