សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានីមួយៗ ឱ្យទទួលអាហារូបករណ៍ចូលរៀនតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានីមួយៗ ឱ្យទទួលអាហារូបករណ៍ចូលរៀនតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជន ជ្រាបថា ក្នុងឆ្នាំសិក្សា ២០២១-២០២២ ខាងមុខនេះ ក្រសួងនឹងជ្រើសរើសបេក្ខជនចំនួន ២០ ១៦៨ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង ៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួន ជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗដែលខ្លួនមានបំណងចូលរៀន៕