Detail Top Banner

ផឹកស៊ីបង្កជម្លោះ ផ្ទុះអាវុធជាច្រើនគ្រាប់នៅផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិចក្រុងប៉ោយប៉ែត

ខេត្តន្ទាយមានជ័យ៖ករណីផ្ទុះអាវុធរវាងជនជាថៃនិងថៃនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូ​ប៉ារ៉ាមិចភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានរបួសខ្លះ។កម្លាំងប៉េអឹមក័របួស ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពព័ត័មានបានអោយដឹងនាយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ថា : ជម្លោះឈានដល់ផ្ទុះអាវុធខ្លីនោះ ចេញមកពីភ្ញៀវថៅកែ មេការនិងភ្ញៀវជាជនជាតិថៃបានកំសាន្តនិងញ៉ាំអាហារផឹកស៊ី ហើយស្រវឹង។

ក្នុងចំណោមជនជាតិថៃនោះ មានអ្នកស្គាល់គ្នា ហើយមានរឿងចាស់ជាមួយគ្នា ហើយក៏ឌីដងដាក់គ្នានិង​គប់ដបស្រាបៀរដាក់គ្នា ។

ប្រភពសន្តិសុខកាស៊ីណូនិងភ្ញៀវបានអោយដឹងថា : តមក ជនជាតិថៃជាគូទំនាស់បានឈានដល់ដកកាំភ្លើងខ្លីបាញ់គ្នាតែម្តង ក្នុងនោះ របួសខ្លះ ។ ប្រភពបន្តថា :ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស ៣នាក់។

ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីបង្ក្រាបស្ថានការណ៍ ។

ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។ សមត្ថកិច្ចបានចាត់ទុកឧបទ្ទហេតុដែលជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃ បានបង្ករការអុកឡុកបង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។

ប៉ុន្តែទាំងកម្លាំងកងរាជអាវុធហត្ថខេត្តនិងក្រុងប៉ោយប៉ែត រួមទាំងលោកវរសេនីយ៍នួននី ណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដែលតែងតែផ្តល់របាយការណ៍ព័ត៌មាន ក៍ដូចជាកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលទទួលខុសត្រូវតំបន់បរិវេណកាស៊ីណូ កម្លាំងសន្តិសុខផ្ទៃក្នុង(នគរបាលប្រចាំការពារតាមកាស៊ីណូ) និងកម្លាំងនគរបាលខេត្ត ក៏ដូចក្រុងប៉ោយប៉ែតនៅមិនទាន់ផ្តល់ការបំភ្លឺករណីនេះនៅឡើយមកទល់ព្រឹកថ្ងៃទី២១ខែវិច្ឆិកា ។

ទោះយ៉ាងណា ប្រភពផ្សេងទៀតថា ករណីនោះ ជាជម្លោះនិងផ្ទុះអាវុធរវាងជនជាតិខ្មែរនិងខ្មែរ ហើយជាមួយជនជាតិថៃទៅវិញទេ ការផ្ទុះអាវុធជាច្រើនគ្រាប់នោះ បណ្ដលរបួសធ្ងន់និងស្រាលជាច្រើននាក់ទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង