ឯកឧត្តមវេជ្ជបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារសមាគមយុវជនក្រុម៨ បានដឹកនាំក្រុមការងារចុះសំណេះសំណាល ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់មណ្ឌលក្មេងកំព្រា រីយ៉ាដែលកំប៉ូ ស្ថិតនៅជិតសាលាបុរីកម្មករ ភូមិថ្មី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

នាព្រឹកថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានដឹកនាំក្រុមការងារចុះសំណេះសំណាល ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់មណ្ឌលក្មេងកំព្រា រីយ៉ាដែលកំប៉ូ ស្ថិតនៅជិតសាលាបុរីកម្មករ ភូមិថ្មី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយទាំងអស់រួមមាន:

១. អង្ករ ៤00 គីឡូក្រាម
២. អាល់កុល ១ កាន
៣. ម៉ាសការពារ ៥0 ប្រអប់
៤. សៀវភៅសរសេរ ១00 ក្បាល
៥. ប៊ិច ១00 ដើម
៦. មៅដៃ ១៤៨ ដើម
៧. ទឹកត្រី ៥ យួរ
៨. ទឹកស៊ីអ៊ីវ ៥ យួរ
៩. ត្រី ខ ៥ យួរ
១០. មី ម៉ាម៉ា ១0 កេស
១១. ក្តាខៀន 2,40x 1,20 ចំនួន១
១២. ថវិកា ចំនួន៨០០ ០០០ រៀល

អត្ថបទដែលជាប់ទាក់ទង