អគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា កោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់ សម្ដេចតេជោ ហ៊ុន សែន រហូតដល់បើកប្រទេសឡើងវិញ

លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់ សម្ដេចតេជោ ហ៊ុន សែន រហូតដល់បើកប្រទេសឡើងវិញ។ ការថ្លែងកោតសរសើរនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០២១នេះ។

អត្ថបទដែលជាប់ទាក់ទង