គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបន្ថែមរបៀបវារៈបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់អាណត្តិថ្មី ៥ឆ្នាំ
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបន្ថែមរបៀបវារៈ សម័យប្រជុំរដ្ឋសភា មុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តបន្ថែមរបៀបវារៈសម័យប្រជុំរដ្ឋសភានាព្រឹកនេះ។
របៀបវារៈ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដាក់បញ្ចូលបន្ថែមក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាព្រឹកនេះ គឺការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ចំនួន ៣រូប សម្រាប់បន្តអាណត្តិថ្មី ៥ឆ្នាំ មានលោកជំទាវ សោម គីមសួគ៌ ជាអគ្គសវនករ ឯកឧត្តម សួន សិទ្ធី ជាអគ្គសវនកររង ឯកឧត្តម អ៊ុក សារាវុធ ជាអគ្គសវនកររង៕ អរគុណសន្តិភាព