ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ចើញចុះត្រួតពិនិត្យផ្លូវលំជនបទ ១ខ្សែ ក្នុងស្រុកសៀមបូក ដែលបានស្ថាបនារួចរាល់ជាស្ថាពរ

នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១​ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត​បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំជនបទ ១ខ្សែ មានប្រវែង ១៥​ គីឡូម៉ែត្រ ទទឹង​ ៦ម៉ែត្រ​ ដែលស្ថាបនារួចរាល់ជាប់ជាស្ថាពរ ផ្លូវតភ្ជាប់ពី ឃុំអូរម្រះ​ តភ្ជាប់ដល់ ឃុំសៀមបូក ស្រុកសៀមបូក (ជាប់ព្រំប្រទល់ខេត្តក្រចេះ)។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍បញ្ចាក់ថា÷​ នេះជាសមិទ្ធិផលដល់សំខាន់មួយទៀតហើយ ដែល ស្រុកសៀមបូក ទទួលបានជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ នឹង ដឹកជញ្ជូនដំណាំ កសិផល មកកាន់ទីផ្សារ។
ឯកឧត្តមអភិបាលខេត្ត បន្តថាឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមក សាលារៀនផងដែល។
ក្នុងឱកាសនោះដែរ​ឯកឧត្តម​ អភិបាលេត្ត​ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងនាំយកអាវរងារ ជូនលោតា លោកយាយ នៅឃុំ អូរឬស្សីកណ្តាល ឃុំអូរម្រះ ឃុំកោះសំពាយ និងឃុំស្រែ ក្រសាំង ក្នុងស្រុក សៀមបូក ខេត្តស្ទឹងត្រែង ចំនួន ១០០នាក់ ក្នុងម្នាក់ ៗ ទទួល បានអាវរងារ ចំនួន ១ និង ថវិកាមួយចំនួនជាអំណោយផ្ទាល់របស់ឯកឧត្តម​ និងលោកជំទាវ៕
អត្ថបទដែលជាប់ទាក់ទង