អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ​ លោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាមុិញ

ភ្នំពេញ៖​ នាថ្ងៃទី​​១២ ខែ​ធ្នូ ឆ្នាំ​ ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ​ លោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាមុិញ ។
នាឱកាសនោះ ព្រះគ្រូវិរិយានុ័រក្ខធម្មព្រះចៅអធិការវត្ត​ បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ជាការឆ្លេីយតប​ លោកប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ​​ចំពោះព្រះគ្រូវិរិយានុ័រក្ខធម្ម យ៉ាន់ ថាត ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះឲ្យចំគោលដៅជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖​ អង្ក ១តោន មី ២០កេសតូច​ ទឹកត្រី ១០យួរ​ ទឹកសុីអុីវ ១០យួរ​ ទឹកក្រូច ១០កេស ស្ករស១០គីឡូក្រាម​ សម្ភារៈប្រេីប្រាស់ ២០សម្រាប់​ និងថវិកាចំនួន ២លានរៀល​ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង