គណៈបញ្ជាការឯកភាពខេត្ត​ សង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី ដីតំបន់៣ ព្រៃលិចទឹកនៃបឹងទន្លេសាប ក្នុង​ខេត្ត​បន្ទាយមានជ័យ​


ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទនិង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស លោក​សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន លោក​វេ​ង សាខុន រដ្ឋមន្ត្រី​កុរ​សួង​កសិកម្ម រុក្ខាប្រមាញ់​​និង​នេសាទ បើកកិច្ចប្រជុំបន្ទាន់មួយស្តីពីក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ពិនិត្យ​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេ​សាបក្នុងតំបន់​៣​ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ ។


លុះព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្នុងនោះលោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកំលាំង កងរាជអាវុធហត្ថមួយក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍​ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល១ក្រុម ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន​ចុះត្រួត​ពិនិត្យ​ការ​សាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដី តំបន់៣ ព្រៃលិចទឹក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចំនួន២គោលដៅ ៖
១. នៅចំណុចវាលអន្លក់ ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២. នៅចំណុចអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។


ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ដំណើរការ​កំណត់​និង​បែងចែក​តំបន់​គ្រប់គ្រង និង​ការរៀបចំ​ផផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិនេះពិត​ជាមាន​សារៈសំខាន់ណាស់ និង​មាន​គោល​បំណង ដើម្បី​ផ្តល់​ចំណេះដឹង​ ទូលំទូលាយ និង​ចែករំលែក​បទពិសោធន៍​ អំពី​វិធីសាស្ត្រ​ នៃ​ការរៀបចំ​កំណត់​បែងចែក​តំបន់​គ្រប់គ្រង និង​រៀបចំ​ផែនការ គ្រប់គ្រង​សម្រាប់​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ និង​ផ្សព្វផ្សាយ​តាមរយៈ​ការបង្កើន​សមត្ថភាព​ ដ​ល់ម​ន្ត្រី តំបន់ការពារធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីឱ្យ​យល់ច្បាស់​ពី​ដំណើរការ នៃ​ការកំណត់​បែងចែក​តំបន់​គ្រប់គ្រង និង​របៀប​នៃ​ការរៀបចំ​ផែនការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ចូលរួម​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ផងដែរ ។


លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាអាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវយល់ឲ្យបានច្បាស់​អំពី​គោលការណ៍​ណែនាំ ស្តីពី​ការកំណត់ និង​ការបែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ មូលដ្ឋាន​នៃ​​កា​រធ្វើ​សារពើភ័ណ្ឌ​ព្រៃឈើ ការសិក្សា​ស្រាវជ្រាវ​អំពី​ជីវចម្រុះ និង​ការប្រមូល​ទិន្នន័យ​សម្រាប់​កំណត់​បែង​ចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​តំបន់​សហគមន៍ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ជាពិសេស​ការផ្ទៀងផ្ទាត់​ផែនទី ជាមួយ​ចូលរួម​ក្នុងការ​អនុវត្ត ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប​បំផុត​ផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង