ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងវិធីមហោស្រព និងពិព័រណ៌ម្ហូបអាហារខ្មែរ ឆ្នាំ២០២១ នៅខេត្តសៀមរាប
កំពង់ឆ្នាំង៖ នាល្ងាចថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈប្រតិភូមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ចូលរួមក្នុងវិធីមហោស្រព និងពិព័រណ៌ម្ហូបអាហារខ្មែរ ឆ្នាំ២០២១ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីខេត្តចំនួន៥ ជាប់បឹងទន្លេសាប។
ក្នុងពិធីនេះដែរមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំជ្រើសតាំងបេក្ខភាព និងម្ហូបអាហារ ៣មុខដើម្បីប្រកួតប្រជែងមានដូចជា៖
១.ហហ្មុក
២.ម្ជូរគ្រឿងស្លឹកទ្រមូង ត្រីទ្រនេល
៣.ត្រីឆ្តោដុតម្ជូរសណ្តាន់ខ្ចី និងបង្អែមត្រប៉ែដូង និងដំណើបខ្មៅ៕