រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសមាគមក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សាលាខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន អនុប្រធានសមាគមក្រុមប្រឹក្សារាជធានី ខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសមាគមក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំក៏មានការអញ្ជេីញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្ដម ខ្លូត ផន បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដែលបានយកចិត្តទុកដាក់យ៉ាងសំខាន់នូវការអនុវត្ត និងទទួលបានសមិទ្ធផលថ្មីក្នុងឆ្នាំ២០២១នេះ ហេីយសូមបន្តកិច្ចការងារ តាមគោលនយោបាយរបស់សមាគម ដោយត្រូវប្រេីប្រាស់ថវិកាឲ្យតម្លាភាព ព្រោះជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហេីយក្រុមប្រឹក្សាសមាគមក្រុង ស្រុក ឃុំ សង្កាត់នេ គឺបានផ្តល់អត្តប្រយោជន៍ជាច្រេីនសមាជិកសមាជិកា ដូចជាចំណេះដឹង បទពិសោធន៍ថ្មីៗ ដេីម្បីយកទៅអនុវត្តន៍នៅមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្ដម ខ្លូត ផន បានថ្លែងទៀតថា កិច្ចប្រជុំនៅពេលនេះគឺចង់ផ្តល់នូវរបាយការណ៍ និងបេសកម្មការងារសមាគមកន្លងមក ពោលគឺសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាមយេីង គឺមានផែនការ គោលនយោបាយច្បាស់លាស់ ដោយមានការយកចិត្តទុកដាក់គាំទ្រពីរាជរដ្ឋាបាលកម្ពុជា និងម្ចាស់ជំនួយផ្សេងៗ ដេីម្បីឲ្យដំណេីរការរបស់សមាគមក្នុងការផ្តល់សេវាជូនសមាជិកក៍ដូចជាលេីកកម្ពស់សមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់៕ អរគុណសន្តិភាព