Detail Top Banner

អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​(ACU)​ បាន​នាំខ្លួនមន្រ្តី​នគរ​បាល​​ផ្កាយ ​ម្នាក់ និង​ស័ក្ដិ៥​ ម្នាក់ ទៅ​ធ្វើ​ការ​សាក​សួរ​

ខេត្តកំពង់​ឆ្នាំង៖ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​(ACU)​ បាន​នាំខ្លួនទៅ​ធ្វើ​ការ​សាក​សួរ​ ​ចំពោះមន្រ្តី​នគរ​បាល​​​ផ្កាយ ​ម្នាក់ និង​ស័ក្ដិ៥​ ម្នាក់ នៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង ​ដែលពាក់​ព័ន្ធ​ទៅ​នឹង​ការ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសា ប​​ក្នុង​ស្រុក​កំពង់​លែង​។
អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​ពុក​រលួយ ​បាន​ឱ្យអ្នកសារព័ត៌មានយើងដឹង នៅ​វេលា​ម៉ោង ១០ព្រឹក កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០២១​ថា ​លោក​ផ្កាយ​១ ​ស៊ុំ សុជាតិ ស្នង​ការង​ខេត្ត​កំពង់​ឆ្នាំង និង​លោក​ស័ក្ដិ៥ កែវ ណារុន ប្រធាន​ការិយា​ល័យ​អន្តរា​គមន៍​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំ​ង ត្រូ​វ​បាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ អញ្ជើញ​មក​បំភ្លឺ​និង​ស្ដាប់​ចម្លើយ ​ពាក់​ព័ន្ធ​នឹង​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ឋិតក្នុងទីតាំង​ស្រុក​កំពង់​លែង ​ខេត្ត​កំពង់​ឆ្នាំង​។
អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋានក្នុង​ខេត្ត​ទាំង​៦​នៅ​ជាប់​បឹងទន្លេសាប​ ​និង​ថ្នាក់​ជាតិ​ បាន​ចាត់​វិធាន​ការ​ជា​បន្ត​បន្ទាប់​ លើ​អ្នក​ពាក់​ព័ន្ធ​ទៅនឹង​បទ​ល្មើស​​រំលោភ​វាទ​យក​ដីព្រៃ​លិច​ទឹក​​រាប់​ម៉ឺន​ហិកតា នៅ​លើផ្ទៃ​បឹង​ទន្លេ​សាប ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​ដាក់​បទ​បញ្ជាឱ្យ​បង្ក្រា​ប​បទ​ល្មើស​ទាំង​នោះ កា​ល​ពីចុង​ខែ​វិច្ឆិកាក​ន្លង​មក​។
ក្រោយ​ពី​ធ្វើការ​ដក​ហូត​ដី ហើយមន្រ្តី​ពាក់​ព័ន្ធ​ ក៏បាន​និ​ង​កំពុង​តែធ្វើការយុទ្ធនាការដាំឡើងវិញនូវគ្រាប់ត្នោត កូនឈើផ្សេងៗ ​មាន កូនឫស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់ទាំងនោះ និងបោះបង្គោលព្រំឡើង​វិញ​ នៅក​ន្លែង​ដែល​ត្រូវ​បាន​គេ​​កាប់​ទន្រ្ទាន​ឡើងវិ​ញ ​​៕ Bong KO
អត្ថបទដែលជាប់ទាក់ទង