ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង ក្នុងស្រុកស្ទឹងត្រង់
ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម, ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ២,១៥៨ ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបានឧបត្ថម្ភជូនក្រុមកម្មករធ្វើផ្លូវ រួមមាន÷ មីជាតិ ៣០កេស, ក្រម៉ា ៣០ និងថវិកា ៦០មុឺនរៀលផងដែរ។