ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញបើកវិញ្ញាសាប្រឡង និងនាំយកថវិកាលោកជំទាវអភិបាលខេត្ត និងស្វាមី ប្រគេន និងជូនគណៈកម្មការរៀបចំការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២០-២០២១

ថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការនិមន្តអញ្ជើញចូលរួមពី លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះមេគណគណៈមហានិកាយខេត្តកោះកុង ព្រះបាឡាត់គណ ព្រះធម្មធរគណ ព្រះលេខាគណ និងព្រះគ្រូគណៈមេប្រយោគ គណៈកម្មការអនុរស្ស បានអញ្ជើញបើកវិញ្ញាសាប្រឡង និងនាំយកថវិកាលោកជំទាវអភិបាលខេត្ត និងស្វាមី ប្រគេនជូនគណៈកម្មការរៀបចំការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២០-២០២១ និងសូមគោរពប្រគេនជ័យសិរី ដល់បេក្ខសមណៈសិស្សឱ្យទទួលបាន ជោគជ័យក្នុងការប្រឡងយកវិញ្ញាបនបត្រ។ ស្ថិតនៅមណ្ឌលប្រឡងវត្តជោតញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង