ក្រសួងបរិស្ថានថ្លែងអំណរគុណចំពោះអង្គការ WWF ដែលបានផ្តល់ផ្ទាំងរូបភាពសត្វព្រៃកម្រនិងជិតផុតពូជ

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះអង្គការ WWF ដែលបានផ្តល់ផ្ទាំងរូបភាពសត្វព្រៃកម្រនិងជិតផុតពូជដើម្បីបម្រើឱ្យគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹងដល់សាធារណជនតាមទីសាធារណៈនានា។ ពិធីប្រគល់ផ្ទាំងរូបភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ផ្ទាំងរូបភាពសត្វព្រៃដែលផ្តល់រួមមានសត្វទន្សោង សត្វដំរី សត្វខ្លារខិន សត្វរម៉ាំង កូនក្រពើភ្នំ និងសម្រស់នៃដែនជម្រកសត្វព្រៃ ពិតជាមានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយ។
  
អត្ថបទដែលជាប់ទាក់ទង