Detail Top Banner

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្ទេរ​ភារកិច្ច មន្ត្រីរាជការ ចំនួន​ពីររូប ពី​អភិបាលនៃ​គណៈ​អភិបាលស្រុក ឲ្យ​ទៅ​បម្រើ​ការងារនៅ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង និង​សម្រេច​តែងតាំង មន្ត្រីរាជការ ចំនួន បីរូប ឲ្យ​កាន់​មុខតំណែងជា​អភិបាលនៃ​គណៈ​អភិបាលស្រុក ចំនួន៣ នៅក្នុង​ខេត្ត

ខេត្តកំពង់ឆ្នាំង៖ ​យោងតាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល លេខ ៥៧៩ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ស្ដីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ ចំនួន ពីរ រូប នៅក្នុង​ខេត្តកំពង់ឆ្នាំង​នោះ​គឺ ៖
១-​លោក យឹម សារិន ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់​លេខ៤ ត្រូវបាន​ផ្ទេរ​ពី​អភិបាល នៃ​គណៈ​អភិបាល ស្រុក​បរិបូណ៌ ។
២-​លោក ហៃ មនោ​រម្យ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់​លេខ៥ ត្រូវបាន​ផ្ទេរ​ពី​អភិបាល នៃ​គណៈអភិបាល ស្រុក​ជល​គី​រី ឲ្យ​ទៅ​បម្រើ​ការងារ នៅ​រដ្ឋបាល ខេត្តកំពង់ឆ្នាំង​។​
​យោងតាម​អនុក្រឹត្យ​នេះដែរ រាជរដ្ឋាភិបាល បានសម្រេច​តែងតាំង មន្ត្រីរាជការ ចំនួន បីរូប ឲ្យ​កាន់​មុខតំណែង ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក នៅក្នុង​ខេត្តកំពង់ឆ្នាំង មានដូចជា ៖
១-​លោក ចេង ចាន់​ដូ​ណា ឋានន្តរស័ក្តិ​មន្ត្រី ថ្នាក់​លេខ៣ ឲ្យ​កាន់​មុខតំណែង ជា​អភិបាល នៃ​គណៈ​អភិបាល ស្រុក​បរិបូណ៌ ។​
២-​លោក យ៉ែម លក្ខិណា ឋានន្តរស័ក្តិ​មន្ត្រី ថ្នាក់​លេខ២ ឲ្យ​កាន់​មុខតំណែង ជា​អភិបាល នៃ​គណៈ​អភិបាល ស្រុក​កំពង់លែង ។​
៣-​លោក ដូ​វ គឹម​ស៊ីន ឋានន្តរស័ក្តិ​មន្ត្រី ថ្នាក់​លេខ២ ឲ្យ​កាន់​មុខតំណែង ជា​អភិបាល នៃ​គណៈ​អភិបាល ស្រុក​ជល​គី​រី ៕

អត្ថបទដែលជាប់ទាក់ទង