ប្រលងបាក់ឌុបនៅខេត្តបន្ទាយមានជ័យឆ្នាំនេះមានមណ្ឌលប្រឡងចំនួន៧ បន្ទប់ប្រឡងមានចំនួន១៩៩ និងបេក្ខជនប្រឡងមានចំនួន ៤៩៤៧នាក់ ក្នុងសិស្សចូលប្រឡងមានវិន័យល្អស្ងប់ស្ងាត់
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះក្នុងនោះក្នុងខេត្តបន្ទាយមានជ័យ សិស្សប្រឡងសញ្ញាបត្រទុតិយភូមិមានចំនួន៤.៩៤៧នាក់បាននាំគ្នាចូលបន្ទប់ប្រឡងដោយ មានសភាពស្ងបលស្ងាត់ល្អជាងឆ្នាំមុនៗឆ្ងាយក្នុងនោះក៏មានពិនិត្យកំដៅដល់សិស្សមុននិងចូលបន្ទប់ប្រឡង។
ជាក់ស្តែងនៅមណ្ឌលប្រឡងវិទ្យាល័យអូរអំបិលចាប់ពីម៉ោង៧ព្រឹកគេសង្កេតឃើញមានសិស្សានុសិស្សដែលមានឈ្មោះប្រឡងនេះចូលកាន់បន្ទប់ប្រឡងរៀងៗខ្លួនដោយគ្មានភាពរញ៉េរញ៉ៃដូចឆ្នាំមុនឡើយព្រោះសិស្សានុសិស្សមានការយល់ដឹងអំពីវិន័យក្នុងការប្រឡងគ្រប់គ្នាសិស្សពេលដើរចូលទៅតាមខ្លោងទ្វារអនុរក្សឆែកឆេរកមិនឃើញប្រុយយ៉ុងដាក់ជាប់នៅក្នុងខ្លួនសិស្សឡើយ។
ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះ លោក អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានចូលរួមបើកវិញ្ញាសារប្រឡង លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកឈូប៊ុនរឿងប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ភ្នាក់ងារប្រឆាំងពុករលួយ និងលោកគ្រូអ្នកគ្រូជាច្រើននាក់ទៀតបានចូលរួមពិនិត្យផងដែរ។
លោកឈូប៊ុនរឿងបានបញ្ជាក់ឲ្យដឹងទៀតថាការប្រឡងបាក់ឌុបឆ្នាំនេះមានចំនួនមានបេក្ខជនក្នុងបញ្ជូីឈ្មោះ សរុប មានចំនួនមណ្ឌល៧ ក្នុងនោះមាន មណ្ឌល ១/សិរីសោភ័ណ ២/សម្តេចឪ ៣/សាលាបឋមសិក្សាហ៊ុនសែនសូភី ៤/សាកលវិទ្យាល័យ UME ៥/វិទ្យាល័យហ៊ុនសែនខ្លាកូន ៦/ វិទ្យាល័យអូរអំបិល ៧/សាកលវិទ្យាល័យមានជ័យ មានបន្ទប់ប្រឡងមានចំនួន១៩៩ និងបេក្ខជនប្រឡងមានចំនួន ៤៩៤៧នាក់ក្នុងនោះ មានបេក្ខជនបំពេញវិទ្យាសរុប ៤១១នាក់ ស្រី៩៧នាក់ បេក្ខជនស្វៃរិនមានចំនួន២៧២នាក់ ស្រី១០៦នាក់។
ក្នុងនោះលោកអ៊ុំរាត្រីបានមានប្រសាសន៍ថាសូមសូមបេក្ខជនប្រឡងទាំងអស់កុំលួចចម្លងគ្នា និងសុំកុំលួចមើលក្នា ដាក់ប្រ៊ីយ៉ុងតាមខ្លួន ករណីនេះប្រសិនបើគណៈកម្មការរៀបចំការប្រឡងពិសេសអង្គភាពប្រឆាំងអំពើពុករលួ យចាប់បាននឹងធ្លាក់ដោយស្វ័យប្រវត្តិ ជាមួយនេះដែរសូមបេក្ខជនរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងគោរពវិន័យឲ្យបានល្អក្នុងពេលប្រឡង ជាចុងក្រោយសូមចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំនិ ង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ។
ដោយឡែកសម្រាប់ការត្រួតពិនិត្យវិញ្ញាសារប្រលងគឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុកដោ យមានគណៈកម្មាការប្រលងថ្នាក់ខេត្ត ថ្នាក់ជាតិចូលរួមត្រួតពិនិត្យដាក់វិញ្ញាសារ គឺមានសុវត្ថិភាពល្អដោយមានការចូលរួមចុះហត្ថលេខាពីបេក្ខជនប្រឡងទទួលស្គាល់ជាផ្លូវការផងដែរ ៕ អរគុណសន្តិភាព