អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋានអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ

ថ្ងៃចន្ទទី៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋានអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ លោកជំទាវអភិបាលខេត្ត សូមឲ្យលោក លោកស្រី ទាំងអស់យកចិត្តទុកដាក់ ក្នុងការពិនិត្យ ពិភាក្សា អំពីផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋានអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាពិសេសលោកអភិបាលរងខេត្ត ទទួលបន្ទុកសន្តិសុខ ត្រូវយកចិត្តទុកដាក់បំផុត ត្រូវធ្វើការសហការ ជាមួយក្រុមការងារថ្នាក់ជាតិ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ ក្នុងការរៀបចំឲ្យបានល្អប្រសើរ សមស្របទៅនិងផែនការរួម ធ្វើយ៉ាងណាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ មុន ក្នុងកំឡុង និងក្រោយពីបញ្ចប់កម្មពិធីទាំងមូលឲ្យបាបល្អប្រសើរ៕
អត្ថបទដែលជាប់ទាក់ទង