ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញ ពីលោក លោកស្រី សមាជិក សមាជិកាសមាគមក្រុមប្រឹក្សា ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពមួយចំនួន ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តម ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ថ្នាក់ដឹកនាំសមាគម និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តភារកិច្ចបានត្រឹមត្រូវ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈកាល និងវិសហមជ្ឈការ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ៕
អត្ថបទដែលជាប់ទាក់ទង