សម្ដេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន និងលោកជំទាវ សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ផ្ញើសារគោរពជូនពរ សម្ដេចមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២២ ដែលនឹងចូលមកដល់ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕