រដ្ឋបាលរាជធានីភ្នំពេញ បើកចរាចរណ៍បណ្ដោះអាសន្នស្ពានថ្មីអាកាសចោមចៅ ១ខ្សែទៀត ដើម្បីជួយសម្រួល ការកកស្ទះចរាចរណ៍ ចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២២

ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បី​ចូល​រួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាង​សង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង​៨.០០នាទីព្រឹកនេះតទៅ។
ស្ពានកំណោងថ្មីនេះ មានប្រវែង២០០ម៉ែត្រ ទទឹង៥.២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោម​ចៅ (ផ្លូវវេងស្រេង) ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។
រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់សម្រេចបានលទ្ធផល៩២% គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម​៨ខ្សែ នៃគម្រោង៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង