លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា​ភិ​បាល បន្តដំណើរត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួននិងជួបសំណេះសំណាលនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា​ភិ​បាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមការងារក្រសួងសុខាភិបាលបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ជាបន្តទៀតដើម្បីត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួននិងជួបសំណេះសំណាលនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ក៏ដូចជាចូលរួមថែរក្សានូវអនាម័យ និងគោរពពាក្យស្លោក ៣កុំ ៣ការពារ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង