Detail Top Banner

បិទការប្រកួតបាល់ទាត់និងបាល់បោះថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ៧មករា

ខេត្តបន្ទាយមានជ័យ៖ មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី០៩បានប្រារព្ធបិទការប្រកួតបាល់ទាត់និងបាល់បោះថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-០៧មករា២០២២ ) ។ កម្មវិធីប្រកួតបានធ្វើនៅរៀងរាល់ចុងសប្តាហ៍ចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដល់ល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នៅលើទីលាននាវិទ្យាល័យសម្តេចឪ សួនមាន ជ័យ និងសាលាបឋមសិក្សាភ្នំបាក់ ដែលស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ។

ចំពោះកម្មវិធីបិទការប្រកួតបានធ្វើនៅទីលាលបាល់ទាត់នាវិទ្យាល័យឪ ក្រោមអធិបតីភាព​ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្ត និងចូលរួមដោយលោក ឈូ​ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់ទី២ អ៊ុង ស៊ីផាន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការរង ស្នងការរង លោកអភិបាលក្រុងសិរីសោ​ភ័ណ និងប្រតិភូកីឡា កីឡាករ កីឡាការិនី អ្នកគាំទ្រយ៉ាងច្រើនកុះករ ។

លោក ឈូ​ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មការបច្ចេកទេសនៃការប្រកួតបានអោយដឹងថា: ក្រុមកីឡាករ កីឡាការិនី ដែលបានចុះឈ្មោះចូលរួមប្រកួតមានចំនួន៤២ក្រុម។

ក្នុងនោះវិញ្ញាសាបាល់ទាតបុរសចំនួន៣៥ក្រុម បាល់ទាត់នារី ២ក្រុមនិងបាល់បោះបុរស ៥ក្រុម ។

ក្នុងនោះ ក្រុមបាល់ទាត់មាន ៣៧ក្រុម ដែលបែងចែកជា កុមារអាយុក្រោម១៣ឆ្នាំ មាន៣ក្រុម។យុវជនអាយុក្រោម១៦ឆ្នាំ មាន៩ក្រុម យុវជនអាយុ១៨ឆ្នាំមាន៦ក្រុម ។

មហាជន(បុរស)មាន១២ក្រុម មហាជន(នារី) មាន២ក្រុមនិងវ័យចំណាស់លើស៣៥ឆ្នាំ មាន៥ក្រុម ។

លោក ឈូ​ ប៊ុនរឿង បានបន្តថា : ជាលទ្ធផលនៃការប្រកួត មានជ័យលាភីលេខ១ ដល់លេខ៣ ។ -ក្រុមបាល់បោះមហាជន(បុរស) មាន៥ក្រុម ៖
-ទី១ កុមារអាយុក្រោម១៣ឆ្នាំ . ចំណាត់ថ្នាក់លេខ១ បានទៅសាលាពន្លកខ្មែរ លេខ២ ភ្នំបាក់ស្បាត និងលេខ៣ កុមារស្រុកម៉ាឡៃ ។
-ទី២ យុវជនអាយុក្រោម១៦ឆ្នាំ លេខ១ រាជសីនិមិត្ត លេខ២ សាលាពន្លកខ្មែរ លេខ៣ សាលាតម្រង់ទិសខេត្ត ។
-ទី៣ យុវជនអាយុក្រោម១៨ឆ្នាំ លេខ១ សាលាតម្រង់ទិសខេត្ត លេខ២ យុវជន​CMYA លេខ៣ បន្ទាយឆ្មារ។
-ទី៤ មហាជន(នារី) លេខ១ ភ្នំបាក់ស្ប៉ត លេខ២ ថ្មពួក ។
-ទី៥ មហាជន(បុរស)លេខ១ យក្សាFC លេខ២ សន្តិភាព លេខ៣ TOP United ។
-ទី៦ វ័យចំណាស់អាយុលើស៣៥ឆ្នាំ លេខ១ មហាជនខេត្ត លេខ២ Happy Teem លេខ៣ សាលាអ៊ែរផល និង
-ទី៧ បាល់បោះមហាជន(បុរស) លេខ១ នាគកំណាចសូនមានជ័យ លេខ២ វិទ្យាល័យហ៊ុនសែនខ្លាកូននិងលេខ៣ មង្គលបូរី ។

ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបនកទាយមានជ័យមានប្រសាសន៍កោតសរសើរនិងអបអរជាមួយមន្ទីរអប់រំ យុវជននិងកីឡខេត្តបន្ទាយមានជ័យ ដែលបានរៀបចំ និងចាត់ចែងនូវព្រឹត្តិការណ៍ការប្រកួតបាល់ទាត់និងបាល់បោះ ថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ខួបលើកទី៤៣នេះ ។

លោក​ អ៊ុំ រាត្រី បានបន្តថា: ស្មារតីស្រឡាញ់ រាប់អានគ្នាជាបងប្អូន សាមគ្គីភាពរវាងកីឡាករ/ការិនី រវាងក្រុមនិងក្រុមកាន់តែមា សារ:សំខាន់ថែមទៀត ពិសេស នៅពេលនេះ ក្មួយៗកំពុងសិក្សាពីបច្ចេកទេសនៃការលេង ក៏ដូចជាត្រៀមអបអរសាទរនូវកីឡាស៊ីហ្កេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាកថា នៅចុងបញ្ចប់មានការប្រគល់ពាន គ្រឿងបន្តោងនិងរង្វាន់ជាទឹកប្រាក់ដល់ជ័យលាភីតាមលំដាប់ផងដែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង