ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិឲ្យលោកជំទាវ Amanda Milling រដ្ឋមន្រ្តីការបរទេស កំមិនវេល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី អញ្ជើញជួបពិភាក្សាការងារ
ភ្នំពេញ៖ នៅរសៀលថ្ងៃ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយលោកជំទាវ Amanda Milling រដ្ឋមន្រ្តីការបរទេស កំមិនវេល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី អញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារ។