ថ្ងៃបើកបវេសនកាលសិក្សាឆ្នាំថ្មី ២០២១.២០២២ សិស្សានុសិស្សទាំងប្រុស.ស្រី ត្រូវបានចូលរៀនវិញគ្រប់កំរិត តែត្រូវគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងមេរោគកូវីដ.១៩

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នេះគឺជាថ្ងៃបើកបវេសនកាលសិក្សាឆ្នាំថ្មី ២០២១.២០២២ សិក្សានុសិស្សទាំងប្រុស ស្រី ត្រូវបានចូលរៀនវិញគ្រប់កំរិត តែត្រូវគោរពតាមគោល​ការណ៍របស់ក្រសួងសុខាភិបាលនិងរបស់រដ្ឋាភិបាល ដើម្បីបញ្ជៀសការឆ្លងមេរោគ កូវីដ.១៩។

ការបើកបវេសនកាលសិក្សាឆ្នាំថ្មី ២០២១.២០២២នេះប្រារព្វធ្វើឡើងនៅ វិទ្យាល័យខ្លាកូន ស្ថិតនៅក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកឈូប៊ុន រឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ទៀត។

លោកឈូ ប៊ុនរឿង បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១. ២០២២ ដំណើរការជាប្រក្រតីដោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវបានចូលរៀន និងបង្រៀនគ្រប់គ្នា តែត្រូវគោរពទៅតាមបទបញ្ជារបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងនោះ សិស្សានុ​សិស្ស ត្រូវ ពាក់ម៉ាស់គ្រប់ៗគ្នា ដើម្បីធ្វើការបញ្ជៀសពីការឆ្លងជំងឺកូវីដ-១៩​។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ​លោកគ្រូ អ្នកគ្រូូ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​សុវសុវត្ថិភាពសុខភាពសិស្សនិងសេចក្តីណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូ​វីដ​-១៩ព្រោះប្រធាន​មន្ទីរអប់រំ យុវជនខេត្ត​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចាត់​វិធានការ​ដើម្បីឆ្លើយតបឲ្យទា​ន់ពេលវេលា​និង​ត្រូវ​រាយការណ៍​ជាប្រចាំ​ផងដែរ។

លោក​បាន​ប​ន្ថែម​ថាក្នុងការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ លោកគ្រូ និងអ្នកគ្រូ សិស្សានុសិស្សទាំងអស់បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយគ្រប់សាលាទាំងអស់ក្នុងខេត្តបន្ទាយមានជ័យថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្ស ដែលទើបនឹងដល់អាយុចូលរៀននិងជាថ្ងៃដែលសិស្សានុសិស្ស បន្តចូលរៀនសូត្រគ្រប់កម្រិត នៅទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងនោះលោក ឈូ​ ប៊ុនរឿង​ បានធ្វើការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អាណាព្យាបាលសិស្ស អាជ្ញាធរដែនដីនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានសម្រាប់ជួយជ្រោមជ្រែងលើគ្រប់សកម្មភាព​ក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ ឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក។

ក្នុងនោះ​ឯកឧត្តម​ អ៊ុំ​ រាត្រី បានផ្ដាំផ្ញើរដល់មាតាបិតាអាណាព្យាបាលសិស្ស ទាំងអស់ត្រូវនាំគ្នាបញ្ជូនកូន​ចៅ​​ទៅចូលរៀននៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះឲ្យបានគ្រប់ៗគ្នា សូមបង្កើតបរិយាកាសល្អ ក្នុងក្រុមគ្រួសារក៏ដូចជាការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ ព្រមទាំងទទួលបានសម្បទានសម្រាប់​ការចាប់យកវិជ្ជា និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជា​សសរ​ទ្រូងនៃប្រទេសជាតិយើងផងដែរ៕ អរគុណសន្តិភាព

 

អត្ថបទដែលជាប់ទាក់ទង