សម្តេចព្រះពោធិវង័្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចសង្ឃនាយករងទី១ បានប្រទាននូវឱវាទអំពីសារៈសំខាន់និងតម្លៃនៃការសិក្សា និងបានបវរណាបច្ច័យបួនប្រគេនដល់ សមណៈសិស្ស
ភ្នំពេញ៖ សម្តេចព្រះពោធិវង័្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចសង្ឃនាយករងទី១ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការរងទទួលបន្ទុកនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលមានព្រះទ័យប្រកបដោយនាយកធម៌ និងព្រហ្មវិហារធម៌ ដោយបានប្រទាននូវឱវាទអំពីសារៈសំខាន់និងតម្លៃនៃការសិក្សា និងបានបវរណាបច្ច័យបួនប្រគេនដល់ សមណៈសិស្សនៃពុទ្ធិកអនុវិទ្យាល័យ សម្តេចព្រះសង្ឃរាជ ទេព វង្ស និរោធរង្សី កាលពីល្ងាចថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅវត្តសុវណ្ណមុនី (ចំពុះក្អែក) រាជធានីភ្នំពេញ ៕