ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាព ក្និងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២២នាក់ ។ របៀបវីរៈនៃកិច្ចប្រជុំរួមមាន៖
-ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា
-អានរបាយការណ៍បូកសរុបលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុសាខា-អនុសាខាប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ។
-មតិលើកឡើងរបស់គណៈកម្មាធិការសាខា និងអនុសាខាលើរបាយការណ៏ទាំងពីរ និងទិសដៅការងារ ឆ្នាំ២០២២ ។
-ការលើកឡើងរបស់អនុសាខាក្រុង/ស្រុកទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា
-ដាក់ឆ្លងផែនការសកម្មភាពការងារ និងថវិកា ឆ្នាំ ២០២២
-សមាជិក សមាជិកាអង្គប្រជុំអនុម័តលើផែនការសកម្មភាពការងារ និងថវិកា ឆ្នាំ២០២២
-អនុសាសន៍ផ្សេងៗ
-ប្រសាសន៍បូកសរុបលទ្ធផលកិច្ចប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០២១ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ៕ អឬគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង