ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការប្រើប្រាស់រាជសព្ទ និងសង្ឈសព្ទ”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការប្រើប្រាស់រាជសព្ទ និងសង្ឈសព្ទ” ដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់សិក្ខាកាម ដែលជាមន្រ្តីរាជការក្រសួងព័ត៌មាន និងពិធីករពិធីការនីតាមស្ថានីយ៍ វិទ្យុ ទូរទស្សន៍ឯកជន កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្រសួងព័ត៌មាន ។
ឯកឧត្តម ជុំ កុសល បានលើកឡើងដូច្នេះថា ក្រសួងព័ត៌មាន បានរៀបចំសិក្ខានេះឡើង ដើម្បីជម្រុញលើកទឹកចិត្តដល់ ពិធីករ ពិធីការិនី និងអ្នកអត្ថាធិប្បាយ នៅក្នុងវិស័យសោតទស្សន៍ ទាំងអស់ពីបានយល់ដឹងនូវរាជសព្ទ និង សង្ឃសព្ទ ដោយមិនត្រូវប្រឹងនិយាយដោយខុសនោះទេ គឺត្រូវមានការយល់ដឹងបានច្រើនហើយ កិច្ចការងារនេះ ក្នុងរយៈពេលកន្លងមក ឯកឧត្តម ស្នើសុំសៀវភៅ រាជសព្ទ ពីព្រះបរមរាជវាំង យកមកចែកជូនដល់បណ្តាស្ថានីយ៍ទូរទស្សន៍ទាំងអស់ ដើម្បីទុកជាឯកសារសិក្សា ស្វែងយល់ និងប្រើប្រាស់ រាជសព្ទ អោយបានត្រឹមត្រូវទាំងអស់គ្នា។
ចាប់ពីពេលនេះទៅការប្រើប្រាស់រាជសព្ទ និង សង្ឃសព្ទ តាមប្រព័ន្ធផ្សព្វផ្សាយជាតិ និង ឯកជន នឹងបានកាន់តែល្អប្រសើរ ហើយក្រសួងព័ត៌មាន នឹងបន្តខិតខំរៀបចំសិក្ខាសាលានេះ ព្រោះថា នៅមានបងប្អូន ពិធីករ ពិធីការិនី ជាច្រើនរូប នៅមិនទាន់ទទួលបាននូវចំណេះដឹងផ្នែកនេះ ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ពិធីករទូរទស្សន៍ល្បីៗមួយចំនួន នៅមានកង្វះខាតក្នុងការនិយាយ និងការប្រើប្រាស់ “រាជសព្ទ និង សង្ឃសព្ទ” តាមប្រព័ន្ធផ្សព្វផ្សាយនៅឡើយ ។
ឯកឧត្តម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនពីគោលបំណងនៃអង្គសិក្ខាសាលាថា គឺជាការផ្តល់នូវចំណេះដឹងបន្ថែម សំរាប់អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកសារព័ត៌មាន ពិធីករ ពិធីការិនី អ្នកអានព័ត៌មាន មកពីបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៏ក្នុងស្រុក បានស្វែងយល់កាន់តែច្បាស់ពី រាជសព្ទ និងសង្ឃសព្ទ ដែលជាកិច្ចការមិនអាចខ្វះបានសំរាប់ទាំងអស់គ្នា ជាអ្នកប្រកបអាជីពខាងសារព័ត៌មាន ហើយជាពិសេសជាងនេះទៅ ទៀតគឺប្រទសកាន់សាសនាព្រះពុទ្ធជាសានារបស់រដ្ឋ និងជាប្រទេសប្រកាន់នូវ របបរាជានិយម ដែលមាន ព្រះមហាក្សត្រគ្រងរាជសម្បត្តិ ។
នៅក្នុងឱកាសនេះ ក៏មានវាគ្មិន គឺលោក ប្រាក់ សម្ពស្ស សាស្រ្តាចារ្យ នៃ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុ បានអញ្ជើញមកធ្វើបទបង្ហាញស្តីពី ការប្រើប្រាស់ និងស្វែងយល់សម្រាប់រាជសព្ទ ។
ព្រះភិក្ខុបញ្ញាមុនីញ្ញាណ ហាក់ សៀងហៃ រាជាគណ:ថ្នាក់កិត្តិយស ទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃ រាជបណ្ឌិតសភាកម្ពុជា និងជា នាយកប្រតិបត្តិ អង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា បានធ្វើបទបង្ហាញស្តីពី “ការស្វែងយល់ប្រើប្រាស់នូវ សង្ឃសព្ទ” ។