ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកបោសសម្អាតមីនជំនាន់ទី១៤២

ខេត្តកំពង់ឆ្នាំង៖ នៅវិទ្យាស្ថានបចេ្ចកសកម្មភាពមីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋា​ភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានអញ្ជើញ​ចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកបោសសម្អាតមីនជំនាន់ទី១៤២(អ្នកបន្តវេន) នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។
សូមជម្រាបថា វគ្គហ្វឹកហ្វឺននេះមានរយ:ពេល៣ខែ​ ចាប់ផ្តេីមពីខែមករា ឆ្នាំ២០២២នេះតទៅនឹងមានសិក្ខាកាមចូលរួមសរុបចំនួន ៣០១នាក់ ក្នុងនោះសិក្ខាកាមដែលជាស្រ្តីចំនួន១០១នាក់។
វគ្គហ្វឹកហ្វឺននេះត្រូវហ្វឹកហ្វឺនលើទ្រឹស្ដីមានចំនួន១៦០ម៉ោង និងការអនុវត្តលើទីលានជាក់ស្តែងចំនួន ៣២០ម៉ោង​ ដោយមិនគិតម៉ោងកីឡា​ ម៉ោងលំហាត់របៀប និងជំនាញសង្គមឡេីយ។
ឯកឧត្តមបានជូនពរដល់ទាំងអស់សិក្ខាកាមចូលរួមវគ្គហ្វឹកហ្វឺនជំនាញបច្ចេកបោសសម្អាតមីន មានសំណាងល្អនិងឆ្លងផុតសមរភូមិជីវិតនិងជីវភាពថ្មីនៃការហ្វឹកហ្វឺនអាជីពជាអ្នកជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមលេីកទី១៤២នេះ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង