ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លើកឡើងថា៖ “ក្រសួងបានដាក់ចេញនូវផែនការអភិវឌ្ឃបណ្ដាញខ្សែកាបអ៊ីនធើណិតក្រោមដី និងលើអាកាស យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លើកឡើងថា៖ “ក្រសួងបានដាក់ចេញនូវផែនការអភិវឌ្ឃបណ្ដាញខ្សែកាបអ៊ីនធើណិតក្រោមដី និងលើអាកាស យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ មានន័យថា នៅតាមសាលារៀន សាលាឃុំ មន្ទីរពេទ្យ និងប៉ុស្ត៍នរគបាលគ្រប់ភូមិ-ឃុំទាំងអស់ មានលទ្ធភាពអាចតភ្ជាប់បណ្ដាញអ៊ីនធើណិតបានគ្រប់ៗគ្នា។”
លោកបន្ថែមទៀតថា ជាច្រើនឆ្នាំកន្លងមកនេះ ស្ថាប័នក្រសួងពាក់ព័ន្ធបានធ្វើការយ៉ាងសស្រាក់សស្រាំ លើការងារភ្ជាប់បណ្ដាញ​​ខ្សែកាបអុបទិក ក៏ដូចជា បណ្ដាញភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗដែលស្ថិតនៅក្នុងផែនការអភិវឌ្ឃបណ្ដាញខ្សែកាបអ៊ីនធើណិតឲ្យបានទូលំទូលាយទូទាំងប្រទេស។
លើសពីនេះ ក្រសួងក៏បានបង្កើតវិទ្យាស្ថាននិងអភិវឌ្ឈធនធានមនុស្សជំនាញផ្នែកឌីជីថល និងជំនាញទាក់ទង ជាច្រើនទៀត។
ជាមួយគ្នានេះដែរ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP TECHNOLOGY CENTER-ATC) នៅថ្ងៃទី ១៨ មករាឆ្នាំ ២០២២ ក៏ជាផ្នែកមួយ នៃការអភិវឌ្ឈធនធានមនុស្សជំនាញផ្នែកឌីជីថលមួយផងដែរ។
ATC គឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យឌីជីថល នៅកម្ពុជា តាមរយៈការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីគាំទ្រដល់ការ អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP) ATC នឹងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាទទួលបានការជួយជ្រោមជ្រែង ការប្រឹក្សាយោបល់ពីអ្នកជំនាញ ការធ្វើទីផ្សារ ការលក់ផលិតផល និងការស្វែងរកប្រភពហិរញ្ញប្បទាន ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មឱ្យឈានឆ្ពោះទៅមុខមួយកម្រិតទៀត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង