ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក និងថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និងអជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងផ្តល់ឱកាសដល់ ស.ស.យ.ក. សហការ និងចូលរួមក្នុងកិច្ចការងារបម្រើប្រជាជននាពេលកន្លងមក និងទៅអនាគត។

ទន្ទឹមនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សមាជិក សមាជិក ស.ស.យ.ក. តាមមូលដ្ឋាននីមួយៗ ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ «សកម្មភាពទាំងអស់ដែលចេញពីការលះបង់របស់ស.ស.យ.ក.ទូទាំងប្រទេស បាននាំមកនូវការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយសាធារណជនទៀតសោត ក៏បានផ្សាភា្ជប់ស្លាកសញ្ញានៃស្ថាប័ន និងឯកសណ្ឋានយើង ទៅនឹងសកម្មភាពល្អ និងភាពវិជ្ជមានសម្រាប់សង្គម។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកទឹកចិត្តអង្គប្រជុំ បន្តខិតខំឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបន្តខិតខំរៀនសូត្រពីគម្រូ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំ ទាំងការគិត និងការអនុវត្តការងារ។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «ការស្តាប់ សង្កេត និងរៀនសូត្រពីបទពិសោធរបស់ថ្នាក់ដឹកនាំ នឹងអនុញ្ញាត្តអោយយើងបានស្វែងយល់ពីំវិធីសាស្ត្រនៃការឆ្លើយតប និងដោះស្រាយនូវបញ្ហានានា ប្រកបដោយសិល្បៈ និងភាពបត់បែនទៅតាមកាលៈទេសៈ។ មេរៀនទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ដើម្បីប្រើប្រាស់ក្នុងគិតគូរ ការសម្រេចចិត្ត និងការអនុវត្តការងារជាក់ស្តែងប្រចាំថ្ងៃ»៕

