រដ្ឋបាល​ខេត្ត​ ដឹកនាំមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះដាំដើមឈើនៅក្នុងភូមិសាស្រ្តព្រៃលិចទឹក​តំបន់​ បឹងទន្លេសាប

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន​ដឹកនាំមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានចុះដាំកូនឈើចម្រុះ(រួមមានដើមឬស្សីចំនួន៦៥០ ដើម​រាំងទឹកចំនួន ៨៥០ ដើម )(គ្រាប់​ត្នោត១២០០គ្រាប់) និងកងកម្លាំង សរុបរួមចំនួន៣៥៦ នាក់) នៅតាមព្រំប្រទល់ដីព្រៃលិចទឹកជាប់និងបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំប្រាសាទ និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សកម្មភាពនោះដឹកនាំដោយ​ឯកឧត្ដម​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​និងជំនាញស្ថាប័ន មន្ទីរអង្គភាពនានាកងកម្លាំងប្រដាប់អាវុធ រួមទាំងបីស្ថាប័នមាននគរបាល អាវុធហត្ថ និងយោធា ។ ការដាំដើមឈើចម្រុៈនៅទីកន្លែងដែលរងការរុករានទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង និងស្រែវស្សាដោយបុគ្គលជាឈ្មួញនិងពលរដ្ឋ ព្រោះថា ព្រៃលិចទឹកវាមានសារៈប្រយោជន៍ជាច្រើន ជីវៈចម្រុះ មច្ឆាជាតិ សត្វ នឹងមនុស្ស ។​

ឯកឧត្ដម​ ​អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា៖នេះជាការអនុវត្តមួយរបស់បទបញ្ជារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាល ខេត្តទាំង៥ ជាប់តំបន់ទំនាប នៃព្រៃលិចទឹក បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការ លួចកាន់កាប់ ព្រៃលិចទឹក និង​វាទទីយកដីនៅតាមបឹងទន្លេសាប ។

ពោលគឺថ្ងៃនេះ រដ្ឋបាលខេត្តបានបន្តជាលើកទី៥ហើយដែលបានដាំកូនឈើចម្រុះនិងនៅទីតាំងសប្តាហ៍បន្តបន្ទាប់ ត្រង់ចំណុច លើដីតំបន់បីក្នុង​បឹងទន្លេសាប កន្លែងផ្សេងៗទៀតក្នុងភូមិសាស្ត្រ ភូមិពាមកំពង់ក្រសាំង ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងនៅ ឃុំសំបួរ ស្រុកមង្គលបូរី ។

បន្ថែមលើនោះ​ឯកឧត្ដម ​អ៊ុំ រាត្រី បានលើកទឹកចិត្ត ក៏ដូចជាសំណូមពរដល់មន្ត្រីកងកម្លាំង ប្រជាពលរដ្ឋ មហាជនរួមទាំងអ្នករំលោភយកដីរដ្ឋតំបន់បីនៃព្រៃលិចទឹក ងាកមកនាំគ្នាដាំព្រៃលិចទឹកឡើងវិញ ហើយដាច់ខាតមិនត្រូវលួចបំផ្លាញព្រៃ និង​រំលោភយកដីព្រៃលិចទឹកជាបន្តទៅទៀតពុំនោះទេនឹងត្រូវចាប់ខ្លួន​មកផ្តន្ទារោសតតាមនីតិវិធីច្បាប់ និងមិនលើកលែងឡើយ ។

រដ្ឋបាលនិងសមត្ថកិច្ចសូមហាមឃាត់ទាំងស្រុងការបង្កង្កើនផលស្រូវប្រាំងថ្មីលើដីតំបន់បី នៃបឹងទន្លេសាប ប៉ុន្តែចំពោះស្រូវវស្សាដែលបានធ្វើរួចមក គឺអាចអនុញ្ញាតិអោយអ្នកធ្វើ បានប្រមូលផលមួយរដូវចុងក្រោយ តែប៉ុណ្ណោះ ។

សូមរំលឹកថាក្រុមការងារចម្រុះដឹកនាំដោយ​ ឯកឧត្ដមខេង ស៊ុម ប្រធានក្រុមព្រឹកក្សា ខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុំ រាត្រី និងលោកលាង មុន្នីរឹទ្ធ រដ្ឋលេខាធីការក្រសួងរៀបចំដែនដី នគររូបនិយកម្មនិងសំណង់ បានចុះពិនិត្យទីតាំងជាក់ស្តែង ជាមួយក្រុមការងារបច្ចេកទេសដើម្បីស្វែងរកនិងផ្ទៀងផ្ទាត់បង្គោលតំបន់ ៣ ក្នុង​ភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ រកឃើញថាមានបង្កោលចំនួន២៦ដើម ដែលត្រឹមត្រូវតាមនិយាមការដែលចែងក្នុងអនុក្រឹត្យលេខ១៩៧អនក្រ.បកចុះថ្ងៃទីថ្ងៃទី២៩ខែសីហាឆ្នាំ២០១១ ស្តីពីការកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣នៃបឹងទន្លេសាប ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង