ឯកឧត្តម ឃួង ស្រេង រំលឹកមន្ត្រីមូលដ្ឋានឱ្យបន្តពង្រឹងការងារ ការអភិវឌ្ឍន៏មូលដ្ឋាន ក៏ដូចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាកត្តាចាំបាច់នៅថ្នាក់មូលដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី២៣មករា ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជា​ជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់ទាំង៥ជាបន្តបន្ទាប់ នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីត្រៀមដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។

​ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើរដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតទៅលើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមករកអាជ្ញាធរឲ្យជួយជំរុញការ អភិវឌ្ឍន៏មូលដ្ឋាន ជាពិសេសទៀតនុះគឺបន្តពង្រឹងសុន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈក្នុងមូលដ្ឋានតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលធ្វើឲ្យ ប្រជាពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានសុខដុមរមនាក្នុងការរស់ នៅនិងប្រកបរបររកស៊ីលើកតំកើងជីវភាពគ្រួសារ។

ឯកឧត្តម បន្តថា៖យើងជាអ្នកបំរើ ប្រជាពលរដ្ឋជាចៅហ្វាយ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះ ស្រាយនិងគិតគូពីសុខទុក្ខរបស់បងប្អូន។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា៖អ្នកការពារ និងអ្នកអភិវឌ្ឍន៏​ជាតិមានមុខដដែលៗគឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែប យ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគឺសម្តេចអគ្គមហាសេនាបតី​តេជោហ៊ុនសែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។

សមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឲ្យដឹងថា៖ក្រោយពីឯកឧត្តម ឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឲ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍន៏ប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅដ្ឋាន អគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ធ្វើអោយតំបន់ព្រែកព្នៅដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅ ពេលនេះពោរពេញទៅដោយការអភិវឌ្ឍន៏ប្រកបដោយមោទនៈភាព៕

អត្ថបទដែលជាប់ទាក់ទង