លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ១ខ្នង ជូនដល់ពលរដ្ឋក្រីក្រ និងសួរសុខទុក្ខដល់សិស្សពិការ គ ថ្លង់ និងប្រគេនទេយ្យវត្ថុដល់វត្ត៦ ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន១ខ្នង មានទំហំ ៨គុណនឹង១២ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក អៀង សុភក្តិ អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង ហុង អាយុ៣១ឆ្នាំ រស់នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកជាជនពិការជើងខាងស្តាំ និងដាច់អវយវៈខាងក្រោម និងមានកូនក្នុងបន្ទុកគ្រួសារចំនួន៣នាក់។
លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និង គ្រប់ពេលវេលា។
បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀត។
ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយ ជូនដល់លោកយាយ លោកតា ដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះផងដែរ។
ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញមក សួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះ សិស្សពិការ គ ថ្លង់ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម (អតីតអង្គការ​គ្រួសារថ្មី) ខេត្តកំពង់ចាម ។
លោកជំទាវបានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់សិស្សពិការ គ ថ្លង់ទាំងអស់ ព្រមទាំងចែកនូវកា​តាប​ម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។
នៅវិទ្យាល័យអប់រំពិសេសនេះ មានសិស្សពិការភ្នែក និង គ ថ្លង់ ចំនួន១៧៥នាក់ ស្រី៧៥នាក់ បុគ្គលិក ៣៣នាក់។ ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖
-អង្ករ៦បេ(៥០០Kg)-ត្រីខ៣០យួរ(៣០០កំប៉ុង)-មីចំនួន៨កេសធំ (៤៨កេសតូច)-ទឹកដោះគោខាប់៣​កេស​(១៤៤កំប៉ុង) -ត្រីងៀត៧គីឡូ-សាច់ក្រក៧គីឡូ-សាច់ជ្រូកផាត់៧គីឡូ-ប៊ីចេង៥គីឡូ-ទឹកត្រី១០​យួរ​(៦០ដប)-ទឹកស៊ីអ៊ីវ១០យួរ(៦០ដប)-ម៉ាស៣០ប្រអប់( ១៥០០ម៉ាស)-ថ្នាំវីតាមីនសេ(២០៨ទីប)-សាប៊ូ ២០៨ដុំ- កន្សែងជូនខ្លួន ១៧៥កន្សែង- ច្រាស និងថ្នាំដុសធ្មេញ២០៨ឈុត- ទឹកសុទ្ធ អារុណា ៥០កេស
– កាបូបសិក្សា១៧៥កាបូប- កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ ចំនួន៤៤នាក់-ថវិកាក្នុងកញ្ចក់សិស្សអាយុលើស១៨ឆ្នាំក្នុងម្នាក់៥០$- ថវិការសម្រាប់សាលា ២លានរៀល។
បន្ទាប់មកនៅថ្ងៃដដែលនេះផងដែរ លោកជំទាវក៏បានអញ្ជើញទៅ ប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ នៅក្នុងខេត្តកំពង់ចាមនេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្ត សុវណ្ណ រង្សីស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេស នៅក្នុងវិបត្តិកូវីដ.​១៩នេះ ។
ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖ -អង្ករ១តោន-ត្រីខ ចំនួន១កេស មាន១០យួរ-មីចំនួន៥កេស(៣០កេសតូច)– ត្រីងៀតចំនួន ១០គីឡូ– សាច់ក្រកចំនួន១០ គីឡូ– សាច់ជ្រូផាត់ចំនួន១០ គីឡូ– ទឹកដោះគោខាប់ ចំនួន២កេស– កាហ្វេ ចំនួន ៥កញ្ចប់ធំ– តែ ចំនួន ២គីឡូក្រាម– ស្ករសចំនួន១បេ– អំបិលចំនួន១បេ– ប៊ីចេងចំនួន១បេ– ទឹកត្រីចំនួន៥យួ– ទឹកស៊ីអ៊ីវចំនួន៥យួរ– សាប៊ូដុំ ចំនួន ៣០ដុំតូច– ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត– វីតាមីនសេ ចំនួន ១០ប្រអប់– ប្រេងកូឡា ចំនួន ៥ដុំ– ប្រេងខ្យល់ ចំនួន៥ដុំ– ម៉ាស ចំនួន ២០ប្រអប់ មាន ១០០០ម៉ាស– អាល់កុលសម្លាប់មេរោគ ចំនួន៤កាន– ដបសំរាប់ដាក់អាល់​កុល ចំនួន ១០ដប– ស្លាដក់ចំនួន ៤៩– ថវិកា ចំនួន២លានរៀល៕
អត្ថបទដែលជាប់ទាក់ទង