Detail Top Banner

រដ្ឋបាល​ក្រុងសិរីសោភ័ណ សម្រេចដាក់វិធានការក្ដៅ លើក្រុមរថយន្តដឹកដី ដែលល្មើសនឹងការណែនាំ

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២​ សាលាក្រុងសិរីសោភ័ណ បាន​ចេញសេចក្តីណែនាំ​ដល់ក្រុមហ៊ុន​ រថយន្តដឹកដី​ រួមមាន រថយន្តដឹកដីអត់គ្រប​ ដាក់លេីសទ្រុង​ បេីកលឿននៅប្រជុំជន​ ស៊ី​ផ្លេក្នុងទីប្រជុំជនជាដេីម។

លោក ហ៉ឹល រ៉ាយ៉ា សម្រេចដាក់វិធានការក្ដៅដូច្នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដើម្បីសម្រួលសណ្ដាប់ធ្នាប់ឡើងវិញនៅទីប្រជុំជន​ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

ដោយ​មានវត្តមាន​ស្ថាប័ន​ជំនាញ​ រួច​មាន​ លោកឧត្ដមសេនីយ៍ ង៉ាន់ ចិន្ដា ស្នងការរងទទួលផែនសណ្ដាប់​ធ្នាប់ លោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកសុត វឌ្ឍនាប្រធានមន្ទីររ៉ែ និងថាមពល និងមន្ត្រីសមត្តកិច្ចជំនាញចូលរួម។

កិច្ចប្រជុំបានលើកយកប្រធានបទជាច្រើនមកពិភាក្សាដើម្បីរកចំណុចរួមមួយ ​ជាប្រយោជន៍សាធារណ:​រួមមានពិនិត្យទៅលើអាជ្ញាប័ណ្ណកាយដី ( ហួសសពលភាព) ការដឹកដីលេីសទំងន់កំណត់ ហ៊ារខ្ជាក់លើដងផ្លូវ ដោយមិនគ្រប់តង់កៅស៊ូអោយបានត្រឹមត្រូវ បើកបរក្នុងល្បឿនលឿន ស៊ីផ្លេក្នុងទីប្រជុំជនពិសេស ខាងមុខសាលារៀនមន្ទីរពេទ្យ និងទីប្រជុំជនផ្សេងទៀត។

លោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណមានប្រសាសន៍ថា៖ គណៈបញ្ជាការកងឯកភាពក្រុងសិរីសោភ័ណ បានចេញសេចក្តីប្រកាសនិងបទបញ្ជារយ៉ាងតឹងរឹងចំពោះ ក្រុមរថយន្តដឹកល្មើសនិងសេចក្ដីណែនាំរបស់សាលាក្រុងសិរីសោភ័ណ រួមមាន(រថយន្តដឹកដី និងរថយន្តដឹកទំនិញធន់ធ្ងន់) ជាច្រើនលើកច្រើនសារ ហើយបាន ឃាត់ទុករថយន្ថល្មើស និងផាកវិន័យផងដែរ។

តែជាទោះយ៉ាងណាក៏ដោយ​ក្រុមរថយន្តមួយចំនួននៅតែបង្ករបទល្មើស គេចវេស ពីការដាក់កម្លាំងឃ្លាំមើលពីសមត្តកិច្ច ដដែលហើយលើកនេះ និងត្រូវផាកពិន័យនិងឃាត់ទុករថយន្តទ្វេរដង ទៅនិងការឃាត់និងផាកពិន័យ ពីពេលមុន។

ក្រោយពីជជែកពិភាក្សាកិច្ចប្រជុំបានសម្រេច៖ ទី១.ការចរសចរណ៍របស់រថយន្តដឹកដីនិងទំនិញផ្លូវលេខ១​ មិនអនុញ្ញាតឲ្យឡានធ្វើចរាចរណ៍នោះទេ​ នាពេលថ្ងៃ​ ដោយបង្វែទៅផ្លូវលេខ៥​ និងលេខ៦ ទី២.អនុវត្តរថយន្តកែច្នៃ ទី៣.ដឹកដីគ្រប់មិនត្រឹមត្រូវ ទី៤.ផាកពិន័យលើការដឹកលេីសទំងន់ ទី៥.កំណត់ល្បឿន​ ក្រោម ៤០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ទី៦.ចំណុះដីឲ្យដាក់​ ១,៥​ទៅ​ ២​សង់ទីម៉ែត្រ​ ក្រោមទ្រុង​ ត្រួតពិនិត្យ ឯកសាររយន្តនិងអ្នកបើកបរជាដេីម៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង