Detail Top Banner

ស្ងាត់ៗ នៅ​ក្រុង​​កំពត ជនជាតិវៀតណាម​មួយ​សំបុក​លួចចូលមក និងបើក​ល្បែង​ស៊ីសងតាមអន​ឡាញ​

ខេត្តកំព​ត៖ ជនជាតិ​វៀតណាម​ប្រមាណ៣៦នាក់ បាន​លួច​បើក​ល្បែង​សុី​សង​តាម​អន​ឡា​ញនៅ​ក្រុង​កំពត ត្រូវ​បាន​ចាប់​បញ្ជូន​ទៅកាន់​ប្រទេស​ខ្លួន​វិញ នៅ​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០២២ តាម​ច្រក​​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​ក្នុង​ស្រុក​កំ​ពង់​ត្រា​ច ខេត្តកំពត ។
លោក​ឧត្តមសេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃទី២២ ខែមករា បាន​មានប្រសាសន៍​ប្រាប់​អ្នក​យកព័ត៌មាន ជុំវិញ​ការ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ដែល​មក​លួច​បើក​ល្បែង​តាម​អន​ឡាញនៅក្នុង​ក្រុង​កំពតថា ​ជា​ជនជាតិ​វៀត​ណាម​ទាំងនេះ មាន​ស្រី​មាន​ប្រុស​ចំនួន៣៦នាក់ ត្រូវ​បាន​នគរ​បា​លប​បង្ក្រាប​កាលពី​រសៀល​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅក្នុង​សង្កាត់​ក្រាំងអំពិ​ល ក្រុង​កំពត ។
លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​បាន​បន្ត​ថា ពួកគេ​ទាំង ៣៦នាក់មក​ស្នាក់នៅ​ក្នុង​ក្រុង​កំពត​នេះ មិន​មានច្បាប់​អ្វី​ទាំងអស់ ហើយ​ថែមទាំង​លួច​បើក​ល្បែង​សុី​សង​តាម​អន​ឡាញ​ទៀតផង ។
លោក​ឧត្តមសេនីយ៍​ទោ​បញ្ជាក់​ថា បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​រួចម​ក នៅ​ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នគរបាល​បាន​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​អត់ច្បាប់​ទាំងនោះ ទៅកាន់​ប្រទេស​ខ្លួន​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ៕
អត្ថបទដែលជាប់ទាក់ទង