កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ០៨៩ ស.ហ.វ ប្រក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍនអចលនវត្ថុ និងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន

ខេត្តបន្ទាយមានជ័យ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍ អចលនវត្ថុ ឯកឧត្តម​ អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា៖ ម្ចាស់អាជីវកម្ម អភិវឌ្ឍ អចលនៈវត្ថុ អាជីវកម្ម អភិវឌ្ឍលំនៅដ្ឋាន អាគារសហកម្មសិទ្ធិ និង អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ទូទាំងខេត្តបន្ទាយមាន​ជ័យមេត្តាជ្រាបថា ដើម្បីធានាឲ្យមានប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្ម អភិវឌ្ឍចលនវត្ថុ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានសហការជាមួយអគ្គនាយកអាជីវកម្ម អចលនវត្ថុ និងបញ្ចាំនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធ្វើការផ្សព្វផ្សាយ ជាសាធារណៈ​ តាម​ប្រកាស​លេខ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

នៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ចាប់ពីម៉ោង៧.៣០នាទីព្រឹកតទៅនៅ​សាលប្រជុំធំរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យសាធារណៈជនដែលមានបំណងធ្វើអាជីវកម្មនិងកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅដ្ឋានឬអាគារសហកម្មសិទ្ធិនិងអភិវឌ្ឍន៍ដីឡូតិ៍នៅក្នុងខេត្តបន្ទាយមានជ័យ ជ្រួលជ្រាប អំពីខ្លឹមសារនៃប្រកាស។ដោយមានការចូករួម លោក ជូ វណ្ណៈ អគ្គនាយកនៃនិយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មន្ត្រីជំនាញ និងអាជីវករជាច្រើននាក់។ ឯកឧត្តម​​ អ៊ុំ​ រាត្រី បានមានប្រសាសន៍បន្តឲ្យដឹងបន្តទៀតថា ៖សាធារណៈជនដែលកំពុងប្រកបអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ត្រូវមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មដែលចេញដោយក្រសួងហិរញ្ញវត្ថុនិងហិរញ្ញវត្ថុឬលិខិតអនុញ្ញាតប្រកបអាជីវកម្មដែលចេញដោយមន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ខេត្តដោយត្រូវដាក់ពាក្យ ស្នើសុំនិងបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ១/អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ត្រូវមានលិខិតនិងពាក្យស្នើសុំអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មតាមតម្រូវការរបស់ក្រសួងមន្ទីរហិរញ្ញវត្ថុ .វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលើដីកំពុងធ្វើអភិវឌ្ឍន៍.មានប្លង់រួមស្ដីពីការអភិវឌ្ឍន៍ដីឡូតិ៍.លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរឬអង្គភាពមានសមត្ថកិច្ច.លិខិតដាក់ប្រាក់តម្កល់ធនាគារអាជីវកម្ម ៥% ន័យតម្លៃដីវិនិយោគស្រុកឬតម្លៃដីវិនិយោគតាមដំណាក់កាលនីមួយៗ.ឯកសារលម្អិតផ្សេងៗទៀត ២/អាជីវកម្មអភិវឌ្ឍលំនៅឋានឬអាគារសហកម្មសិទ្ធិ​ ដោយមានលិខិតនិងពាក្យស្នើសុំអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មតាមគំរូរបស់ក្រសួងឬមន្ទីរ ស.ហ វ វិញ្ញាបនបត្រសម្គាល់អចលវត្ថុលើដីកំពុងធ្វើអភិវឌ្ឍ.លិខិតអនុញ្ញាតសាងសង់និងឬលិខិតបើកការដ្ឋានសាងសង់ លិខិតបើកគណនីអភិវឌ្ឍចលនវត្ថុ គណនីចរន្តនៅធនាគារពាណិជ្ជណាមួយចំពោះអាជ្ញាបណ្ណឬលិខិតអនុញ្ញាតប្រភេទ២ លិខិតដាក់ប្រាក់តំកល់ធនាគារអាជីវកម្ម២%នៃថ្លៃសំណង់​និងឯកសារល្អិតផ្សេងៗទៀត។

ក្នុងកិច្ចប្រជុំនោះផងដែរលោក ជូ វណ្ណៈ បានមានប្រសាសនួថា៖ កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍ អចលនវត្ថុនោះក្នុងគោលបំណងធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្ម ទទួលទ្រព្យបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ធានាឲ្យបាន​ សមធម៍ និង​ផលប្រយោជន៍រវាងអ្នកដាក់បញ្ចាំ និងអ្នកទទួលទ្រព្យបញ្ចាំបង្កើតឲ្យមានប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ឲ្យបានឆាប់រហ័យដោយស្របច្បាប់ក្រៅពីប្រព័ន្ធធនាគារ​ និងរួមចំណែកធ្វើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្បទានដើម្បីធានានូវសន្តិសុខនិងសណ្តាប់ធ្នាប់។

អាជីវកម្មទទួលប្រាក់បញ្ចាំសំដៅទៅលើសកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យទៅដាក់បញ្ចាំដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើមនិងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង