Detail Top Banner

ជន​សង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ពាក់ព័ន្ធករណីឆក់​កាបូប ត្រូវបានកម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍សែនជ័យ​ ស្រាវជ្រាវ​ឃាត់​ខ្លួន

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់​កាបូប ត្រូវបានកម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍សែនជ័យ​ ស្រាវជ្រាវ​ឃាត់​ខ្លួន ។
នៅថ្ងៃ​ទី២៩​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០១:៤០នាទី​ រំលង​អាធ្រាត្រ​ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ កម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ បានស្រាវជ្រាវ​ឃាត់​ខ្លួនជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់​កាបូប​ ប្រព្រឹត្តកាល​ពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣:៣០នាទី​រសៀល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ។
ចំណែក​​ជន​រងគ្រោះ​ឈ្មោះ​ អ៊ុក​ កន្និកា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ មុខរបរ​លក់​ដូរ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។
​ជន​សង្ស័យ​ឈ្មោះ​ ជុំ​ សុខ​បញ្ញា​ ភេទប្រុស​ មុខរបរសិស្ស​ ស្នាក់នៅភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕
អត្ថបទដែលជាប់ទាក់ទង