ករណីឆាបឆេះផ្ទះ១កន្លែងនៅភូមិទ្រុងមាន់ នគរបាលពន្លត់អគ្គីភ័យបានយកចិត្តទុកដាក់ប្រឹងប្រែងពន្លត់បាន១០០%ហើយ មកដល់ថ្មើនេះ
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១:២២នាទីយប់ មានករណីឆាបឆេះផ្ទះ១កន្លែងនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ដោយមានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នគរបាលពន្លត់អគ្គីភ័យ និងមានការចូលរួមពីអ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋ ករណីឆាបឆេះនេះត្រូវបានបង្ក្រាបបាន១០០ភាគរយហើយ ប៉ុន្តែបណ្តាលឲ្យរាលដាលដល់ខ្សែរបញ្ជូនអគ្គិសនី ពេលនេះអគ្គិសនីកម្ពុជាសុំធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3-F8A) ដើម្បីសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ទឹកថ្លា (២)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។