ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចលនាកម្លាំង ដឹកជញ្ជូន និងកម្លាំងមហាជនចូ
ខេត្តក្រចេះ៖ ព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានអនុគណៈកម្មការ និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចលនាកម្លាំង ដឹកជញ្ជូន និងកម្លាំងមហាជនចូលទីកន្លែង និងអនុគណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-អូរច្រឡង់)ថ្ងៃទី០៧ ខែកុម្ភៈ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានចំនួន ៧កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ក្នុងខេត្តក្រចេះ នៅសាលប្រជុំសាលាខេត្តក្រចេះ ៕ អរគុណសន្តិភាព