Detail Top Banner

ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នងរងការខូចខាត ក្នុងនោះខូតខាតធ្ងន់៨ខ្នងអស់ទាំងស្រុង ក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយសារខ្យល់កន្ត្រាក់

ខេត្តបន្ទាយមានជ័យ៖ មានភ្លៀងកក់ខែមួយមេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ត្រាក់បានបក់បោកមកចំ ២ភូមិក្នុង ស្រុក ម៉ាឡៃ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន ៨ខ្នងអស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៦យប់ ថ្ងៃទី០ ២ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នេះគឺជាភ្លៀងកក់ខែដំបូង លាយឡំជាមួយនិងខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងមកចំ២ភូមិ គឺភូមិអភិវឌ្ឍន៍និងភូមិសន្តិភាព ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៣ខ្នង ក្នុងនោះផ្ទះប្រជាពលរដ្ឋ៨ខ្នង ខូចខ្ទេចអស់ទាំងស្រុងនិងដំណាំហូបផ្លែមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហនៈនោះឡើយ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ​បាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងកម្លាំងអន្តរាគម​ន៍​របស់វរៈចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះជួយរៀបចំនិងប្រមូលស័ង្កសី ឈើ ដែលហើរប៉ើងតាមខ្យល់ ជូនប្រជាពលរដ្ឋនិងជួលជុលផ្ទះជូនគាត់វិញ ផង​ដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង