ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើសុំឲ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនលើវិស័យកសិកម្ម

​​ភ្នំពេញ៖ ក្នុងឧិកាសជួបសំណេះសំណាលការងារជាមួយឯកឧត្តមTakhashi Fumi aki ប្រធានសមាគមជប៉ុន.កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ កុម្ភៈ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើដល់អ្នកវិនិយោគជប៉ុនតាមរយៈសមាគមកម្ពុជា.ជប៉ុន ដើម្បីមកវិនិយោគលើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។

ឯកឧត្តមអភិបាលថ្លែងថា៖នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញមានសក្កដានុ ពលខ្លាំងលើវិស័យកសិកម្មក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសំរាប់នាំចេញទៅទីផ្សារសំខាន់ៗដូចជាប្រទេស​ចិន​ជាដើម នៅពេលកម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។

ឯកឧត្តមអភិបាលលើកឡើងថា៖ ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។

ដូច្នេះ ជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សា​លើ​វិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។

ពាក់ពន្ធ័ នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយ ដោយយើងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់ដល់​រាជធានីភ្នំពេញ យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គីភ័យនៅរាជធានីភ្នំពេញដែលកំពុងអភិវឌ្ឍន៍ ។

ដូច្នេះយើងត្រូវការចាំបាច់គឺរថយន្តពន្លត់អគ្គីភ័យសំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យពិសេសលើសំណង់អាគារខ្ពស់ ៗ។ ឯកឧត្តមTakahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៏របស់សមាគមកម្ពុជា.ជប៉ុនដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញទៅតាមសំណើរបស់ឯ.ឧ ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញ។

ឯកឧត្តមTakahashi Fumi aki ដែលជាអតិតៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់​ថា៖ កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២និងរៀបចំអោយមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម បានប្រគល់ប្លង់ដីមួយហិកតាដែលជាអំណោយរបស់ជនជាតិជប៉ុនម្នាក់ដល់ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញសម្រាប់ធ្វើជាសួនច្បារសាធារណៈមួយដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអត្តរជាតិ ហើយក៏មានកម្ពុជាផងដែរ ហើយឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសន្យាថា នឹងចាត់ចែងឱ្យបានល្អ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង