ការអភិវឌ្ឍន៍ភ្ជាប់ជាមួយពាក្យជា « និរន្តរ » គឺអភិវឌ្ឍឥតចន្លោះ ជានិច្ច ឥតស្រាក ឥតឈប់ ឥតល្ហែ
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានលើកឡើងក្នុងបណ្តាញសង្គមថា ៖ “ការអភិវឌ្ឍន៍ភ្ជាប់ជាមួយពាក្យជា « និរន្តរ » គឺអភិវឌ្ឍឥតចន្លោះ ជានិច្ច ឥតស្រាក ឥតឈប់ ឥតល្ហែ!!!
បើនិយាយពីពេលវេលាដែលកម្ពុជាបាត់បង់ឱកាសគឺជិត៣០ឆ្នាំ និងចាប់ផ្តើមមានឱកាសពេញលេញក្រោយបញ្ចប់សង្គ្រាមទាំងស្រុងក្នុងឆ្នាំ១៩៩៨ ។ ដូច្នេះឱកាសអភិវឌ្ឍប្រទេស និងពេលវេលាបាត់បង់នៅមិនទាន់ស្មើគ្នានៅឡើយទេ ប៉ុន្តែដោយសារតែអំណោយផលល្អពីកត្តាសន្តិភាព និងស្ថិរភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន ទើបការអភិវឌ្ឍន៍ប្រទេសមានសន្ទុះលឿនហួសពីការស្មាន ។
នេះគឺជាសច្ចភាព ! មានតែមនុស្សប្រើវិចារណញ្ញាណប៉ុណ្ណោះ ដែលមានសុភនិច្ឆ័យទទួលស្គាល់ការពិត និយាយពិតពីភាពជាក់ស្តែងនៃកម្ពុជា ៕”