ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការខេត្ត និងក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងនៅភោជនីយដ្ឋាន វិមានមង្គល

ខេត្តសៀមរាប៖ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការខេត្ត និងក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងនៅភោជនីយដ្ឋាន វិមានមង្គល ដែលជាទីតាំងសម្រាប់រៀបចំកម្មវិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ខេត្តសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិនិត្យមើលពីសភាពជាក់ស្ដែង និងពិនិត្យទៅលើទីតាំងដែលត្រូវរៀបចំតុបតែងលំអរ និងការរៀបចំផ្សែងៗ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមប្រធាន បានជួបពិភាក្សាការងារជាមួយក្រុមការងារទាំងអស់ដើម្បីបែកចែកភារកិច្ចការងារទទួលខុសត្រូវសម្រាប់មុនពេលកម្មវិធី អំឡុងពេលកម្មវិធី និងក្រោយចប់កម្មវិធី ដើម្បីធ្វើយ៉ាងណាឲ្យដំណើរប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង