គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូក សរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្ត
ខេត្តរតនគិរី៖ ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល គណ បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលគណ បក្សចុះជួយខេត្តរតនគិរីនាព្រឹកថ្ងៃទី០៥ខែ កុម្ភៈឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្តរតនគិរីសម្រាប់ឆ្នាំ២០២២ និងផ្សព្វផ្សាយស្មារតីសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។
កិច្ចប្រជុំនេះ ក៏មានចូលរួមពីលោក លោកស្រីអនុប្រធាននិងសមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្សប្រធានគណបក្សខេត្ត សមាជិកគណៈកម្មាធិការ គណបក្សខេត្ត ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក មួយចំនួនទៀត។