សិស្សនិទ្ទេសA ១៥៣នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿងពី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ និងចែករង្វាន់ម៉ូតូដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេសA ចំនួន ១៥៣នាក់ មណ្ឌលខេត្តសៀមរាបត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារសុខាសៀមរាប ផ្លូវ ៦០ម៉ែត្រ ខេត្តសៀមរាប។
សម្ដេចពិជ័យសេនា ក៏បានស្វាគមន៍ និងមានមោទនៈភាពជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ ។
លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ ។
ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត ៕ អរគុណសន្តិភាព