ការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេស បានចេញសេចក្តីបំភ្លឺជុំវិញការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការដោះលែងលោកសាស្ត្រាចារ្យ សន ធើនណល ជនជាតិអូស្ត្រាលីដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា មានការស្វែងរកការបញ្ជាក់ជាច្រើនលើបញ្ហានេះ។ បើតាមក្រសួងការបរទេស ការប្រកាសនេះគឺដោយសារការផ្តល់ព័ត៌មានខុស ហើយលោកសាស្ត្រាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំងដដែល។ ទោះបីជាហេតុការណ៍នេះកើតឡើងដោយអចេតនាក្តី អ្នកនាំពាក្យសូមរំលឹកថា នៅក្នុងកិច្ចពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកពីករណីលោកសាស្ត្រាចារ្យ សន ធើនណល ហើយទទួលបានការធានាពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញបន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់។
អត្ថបទដែលជាប់ទាក់ទង