ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២២៣នាក់ ឆ្លងសហគមន៌ ២១៨នាក់ នាំចូល ៥នាក់ មានអ្នកជាសះស្បេីយ ៥៨នាក់ និងមិនមានអ្នកស្លាប់ថ្មីទេថ្ងៃនេះ
គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២២៣នាក់ ឆ្លងសហគមន៌ ២១៨នាក់ នាំចូល ៥នាក់ មានអ្នកជាសះស្បេីយ ៥៨នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២២២០៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៨៣៤៤នាក់ មិនមានអ្នកស្លាប់ថ្មីទេ សរុបអ្នកស្លាប់មកដល់ពេលនេះគឺ ៣០១៥នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៨១១៥០៥ ស្មេីនឹង ១៦៦៣៦១ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។