Detail Top Banner

ក្រុមចោរវាយប្លន់យកម៉ូតូ៤នាក់​ ក្នុងចំណោមបក្ខពួក៦នាក់​ ត្រូវកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលព្រហ្មទណ្ឌដង្កោ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ ដែលជាអធិការខណ្ឌ​បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ៤នាក់​ ក្នុងចំណោមបក្ខពួក ៦នាក់ជាបន្តបន្ទាប់​នៅព្រឹកថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​កន្លងមក ដែលពួកគេបានធ្លាប់វាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហើយរត់គេចខ្លួន កាលពីវេលាម៉ោង០៣និង១៥នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិ លេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល ។ រីឯជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន​ ៖​ ទី០១​ ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ទី២ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទី៣ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទី៤ឈ្មោះ គ្រីស ឈិត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរធាក់ផ្តួលប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ វត្ថុតាងចាប់យក ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IR-7215 ចំនួន១គ្រឿង ។ បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង៤នាក់ខាងលើកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង