ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញបេីកការដ្ឋាន​សាង​សង់​ផ្លូវក្រាលកៅស៊ូ DBST តភ្ជាប់ជាមួយផ្លូវជាតិ​លេខ៧១

ខេត្តកំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី បានចូលរួមពិធីបេីកការដ្ឋាន​សាង​សង់​ផ្លូវក្រាលកៅស៊ូ DBST មួយខ្សែក្នុងឃុំតាអុង ស្រុកចំការលេី ដែលបានតភ្ជាប់ជាមួយផ្លូវជាតិ​លេខ៧១ ប្រវែង ១៦.៨គីឡូម៉ែត្រ។
នេះជាសមិទ្ធផលថ្មីមួយទៀតរបស់បងប្អូន ពូមីង ប្រជាជនទាំងអស់ក្នុងស្រុកចំការលេី សម្រាប់បម្រើដល់ជីវភាពប្រចាំថ្ងៃ។
ផ្លូវ គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសលើមធ្យោបាយសេវាដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណដល់ក្រុមការងារទាំងអស់ ដែលចុះជួយស្រុកចំការលើ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកម្លាំងសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងចូលរួមដោះស្រាយការលំបាកនានារបស់ប្រជាពលរដ្ឋនាពេលកន្លងមក៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង